សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

អំពីយើង

ក្រុមហ៊ុន អិល ខេ អិន បានបង្កើតឡើងតាំងពីខែ មេសា ឆ្នា២០០៣ មកម្លេះ ហើយបានចុះបញ្ជីការទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និង កីឡានៃព្រះរាជាណាចក្រកម្ពុជា ។ យើងខ្ញុំជាក្រុមហ៊ុនមុនគេដែលដំណើរការសេវាកម្មផ្នែកពិគ្រោះយោបល់ សិក្សានៅក្រៅប្រទេសក្នុងប្រទេសកម្ពុជា ដែលមានលិខិតអនុញ្ញាតិធ្វើអាជីវកម្មត្រឺមត្រូវពីរាជរដ្ឋាភិបាល ។ តាំងពីចាប់ផ្តើមដំណើរការមក ក្រុមហ៊ុនរបស់យើងខ្ញុំបានជ្រើសរើសសិស្ស-និស្សិត ហើយបានបញ្ជូនសិស្ស-និស្សិតជាច្រើននាក់ទៅបន្តការសិក្សានៅបណ្តាប្រទេសនានា ដូចជា៖ ប្រទេសអូស្ត្រាលី, កាណាដា, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, សឹង្ហបូរី, ញូស្ស៊ីលឡែន, ស្វ៊ីស, ម៉ាឡេស៊ី, ចិន និង ថៃ ។
ក្រុមហ៊ុន អិល ខេ អិន នឹងទទួលបានពានរង្វាន់លំដាប់ថ្នាក់មាស (Gold Category) ដែលមានឈ្មោះថា International Quality Summit (IQS) នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃ ច័ន្ទ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ ។ កិត្យានុភាពពានរង្វាន់នេះផ្តល់ជូន មេដឹកនាំ ដោយមេដឺកនាំ និងឧបត្ថម្ភដោយក្រុមហ៊ុនផ្សព្វផ្សាយ ២៦ ក្រុមហ៊ុន ដោយផ្តោតទៅលើការផ្លាស់ប្តូរ និងនិន្នាការទីផ្សារ របស់កើតថ្មី, ការអភិវឌ្ឍន៌យីហោទំនិញ, បច្ចេកវិជ្ជា, ផលិតផលថ្មីៗ, ពត៌មានអាជីវកម្ម និងហិរញ្ញវត្ថុ ។ ក្រុមហ៊ុន អិល​ ខេ អិន ជាក្រុមហ៊ុន នាំមុខគេនៅក្នុងប្រទេសកម្ពុជាលើសេវាកម្មជ្រើសរើសសិស្ស-និស្សិត ដើម្បីសិក្សានៅក្រៅប្រទេស ។ ក្រុមហ៊ុនយើងខ្ញុំមានបុគ្គលិកជំនាញ ដែលមានការសិក្សាអប់រំខ្ពង់ខ្ពស់នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ដូច្នេះក្រុមហ៊ុនយើងខ្ញុំបានដឹងច្បាស់អំពីសិស្ស-និស្សិត និងតម្រូវការរបស់ពួកគាត់ ។ ក្រុមហ៊ុនបានជ្រើសរើសសិស្ស-និស្សិតកម្ពុជាពីបណ្តាក្រុង និងខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ យើងមានសិស្សមួយចំនួនដែលបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញប័ត្របរិញ្ញាប័ត្រ, អនុបណ្ឌិត និង​បណ្ឌិត ពីបណ្តាប្រទេសនានា ក្នុងសកលលោក ហើយពួកគាត់សព្វថ្ងៃកំពុងបំរើការងារនៅក្រៅប្រទេស និងមួយចំនួនត្រលប់មកប្រទេសខ្មែរវិញ ដើម្បីបំរើការងារក្នុងជួរ រដ្ឋាភិបាល, អង្គការនានា និងផ្នែកឯកជន ។ ក្រុមហ៊ុនដើរតួរដូចជាស្ពានមួយតភ្ជាប់រវាងប្រទេសកម្ពុជា និងគ្រឺះស្ថាន, វិទ្យាល័យ, មហាវិទ្យាល័យ និងសកលវិទ្យាល័យនៅក្រៅប្រទេស ។ មានមាតាបិតាជាច្រើននៅក្នុងប្រទេសកម្ពុជា ពួកគាត់បានសរសើរ និងអោយ តម្លៃសេវាកម្មក្រុមហ៊ុនយើងខ្ញុំបំផុត ។ ទំនុកចិត្ត គឺជាគុណសម្បត្តិល្អបំផុតក្នុងការប្រកួតប្រជែងផ្នែកផ្តល់សេវាកម្ម ហើយមានតែក្រុមហ៊ុន អិន ខេ អិន តែមួយគត់ទទួលបានការទុកចិត្តនេះពីសិស្ស-និស្សិត និងមាតាបិតា រឺអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ ។ សូមជ្រើសរើសប្រទេសគោលដៅរបស់អ្នកនិងជ្រើសរើសទីក្រុងដែលខ្លួនចង់ទៅបន្តការសិក្សារ បន្ទាប់មកអ្នកអាចទាក់ទងមកក្រុមហ៊ុន យើងខ្ញុំសាកសួរពត៌មានបន្ថែមដោយមិនគិតថ្លៃ ។ ប្រសិនបើអ្នកត្រូវការពត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំដោយសេរីតាមរយៈទួរស័ព្ទ, អ៊ីមែល រឺ ធ្វើដំណើរមកក្រុមហ៊ុនរបស់យើងខ្ញុំដោយផ្ទាល់ ។

សូមអរគុណជាអនេកប្បការ!