Study Abroad Information Sessions/Counselling: Meet with Dr. Brian McCauley, Assistant Head of School for Admissions and Marketing and Paul J Salazar, Director of International Admissiions from Wasatch Academy at Coffee Today St. 360 on Monday 19 June 2017 from 4:00 PM - 5:30 PM; Meet with Madame Martha Acosta-Pieters, Director of International Marketing and Recruitment International Student Services from Edmonds Community College at Coffee Today St. 360 on Sunday 13 August 2017 from 9:00 Am - 11:00 AM.

អាហារូបករណ៍

កម្មវិធីទស្សនកិច្ចសិក្សាភាសាអង់គ្លេស

ការិយាល័យយើងខ្ញុំបំរើសេវាកម្មជួយសិស្សម្នាក់ រឺសិស្សមួយក្រុម ដើម្បីទៅ​ធ្វើទស្សនះកិច្ចសិក្សាពីមួយសប្តាហ៏ ទៅពីរសប្តាហ៏នៅក្នុងប្រទេសសឹង្ហបូរី, ម៉ាឡេស៊ី, ចក្រភពអង់គ្លេស, និង សហរដ្ឋអាមេរិក ។ សំរាប់ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក អាស្រ័យលើការទទួលការយល់ព្រមផ្តល់ទិដ្ឋការពីស្ថានទូត ។


កម្មវិធីទស្សនកិច្ចសិក្សាភាសាអង់គ្លេស
កម្មវិធីសិក្សាភាសាអង់គ្លេសសំរាប់កុមារទទួលសិស្សចាប់ពីម្នាក់ និងសិស្ស​សាលារៀនមួយក្រុម ទៅទស្សនកិច្ចសិក្សានៅចំកណ្តាលទីក្រុងឡុង អំឡុង ពេលឆ្នាំសិក្សាចាប់ពីខែកញ្ញា ដល់ ខែមិថុនា និងអំឡុងពេលរដូវក្តៅចាប់ពី ខែកក្កដា​ ដល់ ខែមិថុនា ដល់ ខែសីហា (កម្មវិធីភាសាអង់គ្លេសសំរាប់ក្មេង) ។ រយៈពេលអតិប្បរមាទទួលសិស្សចុះឈ្មោះក្នុងកម្មវិធីនេះមានរយះពេលមួយសប្តាហ៏ ហើយទទួលសិស្សចាប់ពីអាយុ១០ឆ្នាំ ដល់ ១៧ឆ្នាំ ។
 
ទស្សនកិច្ចសិក្សាភាសាអង់គ្លេសនៅក្នុងទីក្រុង ឡុង
មជ្ឈមណ្ឌលភាសាសំរាប់មនុស្សពេញវ័យ គឺជាមជ្ឍមណ្ឌលសិក្សាមួយល្អឥត​ខ្ចោះសំរាប់មនុស្សវ័យ១ ៨ឆ្នាំ ដែលចង់រៀនភាសាអង់គ្លេស និងទទួលបាន​បទ​ពិសោធន៏ទាំងអស់​នៅក្នុងទីក្រុង ឡុង ។ មានទីតាំងនៅចំកណ្តាលទីក្រុង ឡុង ។ កម្មវិធីភាសាអង់គ្លេសទូទៅ, កម្មវិធីរៀនត្រៀមយក ពិន្ទុ IELTS, ថ្នាក់ត្រៀម​សាកលវិទ្យាល័យ និងកម្មវិធីសិក្សារៀនបណ្តើរធ្វើការងារបណ្តើរត្រូវបានផ្តល់​ នៅមជ្ឈមណ្ឌលសិក្សាទីក្រុង សូហូ ។  មជ្ឈមណ្ឌល The Baker Street Center ផ្តល់នូវមុខវិជ្ជាភាសាអង់គ្លេសទូទៅនៅក្នុងខែ មិថុនា កក្កដា និងសីហា ។

ទស្សនកិច្ចសិក្សាភាសាអង់គ្លេសនៅក្នុងទីក្រុង អកឡែន និង ញូស្ស៊ីឡែន
ទស្សនកិច្ចសិក្សាភាសាអង់គ្លេសនៅក្នុងទីក្រុង អកឡែន អាចត្រូវបានរៀបចំ​ជាអប្បបរិមាបានបួនសប្តាហ៍ ។ នៅពេលព្រឹករៀនភាសា អង់គ្លេស នៅពេល​រសៀល ទស្សនាកន្លែងនានានៅក្នុងទីក្រុង អកឡែន ។ អាចត្រូវបានរៀបចំនៅ​ក្នុងខែមិថុនា កក្កដា និងសីហា ។

ទស្សនកិច្ចសិក្សាភាសាអង់គ្លេសនៅក្នុងសហរដ្ឋអាមេរិក
រដ្ឋកាលីហ្វរញ៉ា, រដ្ឋហ្វ្លរីដា, រដ្ឋនេវ៉ាដា, រដ្ឋតេនេស្ស៊ី, រដ្ឋផេនស៊ីវ៉ានៀ, រដ្ឋម៉ាសាជូសេត ។

 កម្មវិធីសិក្សាភាសាអង់គ្លេសនារដូវក្តៅ
 សិស្សានុសិស្សពិតជាអាចសិក្សាកម្មវិធីសិក្សារដូវក្តៅបាន គឺចាប់ពីមួយខែ​ដល់​បីខែ អំឡុងពេលការឈប់សំរាកនារដូវក្តៅនៅក្នុងប្រទេស សឹង្ហបូរី, ម៉ាឡេស៊ី, ថៃ, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, កាណាដា, ញូស៊្សីឡែន, អូស្ត្រាលី និង កូរ៉េ ។

 កម្មវិធីចុះអនុវត្តន៍ការងារ នៅក្នុងសហរដ្ឋអាមេរិក, កាណាដា, បារាំង, អាលឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន និង កូរ៉េ
 - សម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងអនុបណ្ឌិតដែលមិនទាន់មានបទពិសោធន៍
ការងារអាចដាក់ពាក្យសុំចុះអនុវត្តន៍ការងារក្រៅប្រទេសរយៈពេល ៣ខែ, ៦ខែ, និង ៩ខែ
ដើម្បីទទួលបានបទពិសោធន៍ការធ្វើដំណើរ និងបទពិសោធន៍ការងារជាមួយក្រុមហ៊ុន និងអង្គការ
អន្តរជាតិនានា ។ វានឹងជួយក្នុងស៊ីវីដាក់ពាក្យធ្វើការងាររបស់ខ្លួនដោយទទួលបានការងារល្អៗ ទៅថ្ងៃអនាគត ។ កន្លងមកនិស្សិតកម្ពុជាទាំងអស់
ពេលរៀនចប់ពួកគេអាចចុះអនុវត្តន៍ការងារបានតែនៅក្នុងប្រទេសតែប៉ុណ្ណោះ តែឥឡូវមានជំរើសថ្មីសម្រាប់ពួកគេដើម្បីទៅក្រៅប្រទេស ។
វាអាស្រ័យលើការទិដ្ឋាការយល់ព្រមពីស្ថានទូតនានាផងដែរ ។
- កម្មវិធីនេះគឺសម្រាប់តែនិស្សិតសកលវិទ្យាល័យតែប៉ុណ្ណោះ (បរិញ្ញាប័ត្រ និងអនុបណ្ណោះ)

អាហារូបករណ៍សម្រាប់សញ្ញាប័ត្របរិញ្ញាប័ត្រ និងអនុបណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក
- ក្រុមហ៊ុនយើងខ្ញុំអាចជួយនិស្សិតកម្ពុជានូវអាហារូបករណ៍ចាប់ពី ៨,០០០ ទៅ ១០,០០០០ ដុល្លាសហរដ្ឋអាមេរិក សិក្សានៅក្នុងសកលវិទ្យាល័យ
GANNON UNIVERSITY បង្កើតឡើងនៅឆ្នាំ ១៩២៥, (ស្ថិតនៅរដ្ឋ ផែនស៊ីវីនៀ) ចំពោះសញ្ញាប័ត្របរិញ្ញា និងអនុបណ្ឌិត ។

សម្រាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកថ្មីសូមចូលទៅកាន់គេហទំព័រនេះ educationusa.state.gov

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)