សេចក្តីជូនដំណឹងៈ ក្រុមហ៊ុន អិន.ខេ.អិន (ខេមបូឌា) បានប្តូរទីតាំងថ្មី! ទីតាំងថ្មីស្ថិតនៅផ្ទះេលខ ១១ ផ្លូវ ២២២ (ចន្លោះផ្លូវ ៥១ និង មហាវិថី នរោត្តម) រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ!

testtesttesttestTesting 5

ស្វាគមន៍

ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះមានសន្តិភាពល្អណាស់ និងមានសេដ្ឋកិច្ចរីកចំរើន កើនឡើងក្នុងចន្លោះពី ៦.៥% ទៅ ៩.៥% ក្នុងមួយឆ្នាំ យោងតាមការព្យាករណ៌របស់អង្គការអន្តរជាតិ និង រាជរដ្ឋាភិបាលកម្ពុជា ។ មានធនធានមនុស្សរបស់ប្រទេសមួយនេះនៅមានកំរិតនៅឡើយខ្វះចំណេះដឹងទំនើបៗនិងខ្វះធនធានមនុស្ស
ដែលទទួល ការហ្វឺកហាត់កំរិតខ្ពស់ ។ ការអប់រំផ្តល់អោយតាមស្ថាប័នអប់រំនានាជំនាញឯកទេសមួយចំនួន នៅមានកំរិត ។ ការសិក្សាក្រៅប្រទេសគឺជាជំរើសចាំបាច់ចំពោះសិស្សពូកែបំផុតមួយចំនួនដែលទទួលបាន
អាហារូបករណ៍ពីរាជរដ្ឋាភិបាល និងពីរដ្ឋាភិបាលក្រៅប្រទេសដូចជា៖ ប្រទេសអូស្ត្រាលី,បារាំង, ជប៉ុន, អាមេរិក, កាណាដា, ម៉ាឡេស៊ី, ថៃ, សឹង្ហបូរី, ចិន, រុស៊្សី, និងប្រទេសជាច្រើនទៀត ។ ចំពោះអាហារូបករណ៍រៀបរាប់ខាង
លើនេះ សិស្សអាហារូបករណ៍ទទួលបានប្រាក់មូនិធិ​១០០% រួមមានការចំណាយទិញ​សំបុត្រយន្តហោះទៅមក, លិខិតឆ្លងដែន, អាហារ, កន្លែងស្នាក់នៅ និងថ្លៃសិក្សា ។ ព្រោះតែចំនួនអាហារូបករណ៌មានដែនកំណត់សម្រាប់
សិស្ស-និស្សិតកម្ពុជាដែលផ្តល់អោយដោយរដ្ឋាភិបាលនានាទើបការវិស័យឯកជនដែលសិក្សាដោយបង់ថ្លៃពេញ ជាជំរើសដ៏ចាំបាច់មួយដែលមិនអាចខ្វះបាន ។

ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) ក៏អាចស្វែងរកអាហារូបករណ៍មួយផ្នែកសម្រាប់សិស្សនិស្សិតខ្មែរ ពួកគេអាចទទួលបានអាហារូបករណ៍ចាប់ពី ៣០% ទៅ ៥០% លើតម្លៃសិក្សាប្រចាំឆ្នាំ ក្នុងករណីសិស្ស-និស្សិតមានពិន្ទុល្អនៅក្នុងថ្នាក់ និងមានពិន្ទុ IELTS លើសពី 6.0 ឡើងទៅ ។

ប្រទេសសិស្សអាចទៅសិក្សាបានរួមមាន៖
១. ប្រទេស អូស្ត្រាលី
២. សហរដ្ឋអាមេរិក (កម្មវិធីផ្លាស់ប្តូរការសិក្សាសម្រាប់ថ្នាក់ទី​ ៩ ដល់ទី ១២ ទាំង៥២រដ្ឋ ក្នុងសហរដ្ឋអាមេរិក)
៣. ចក្រភពអង់គ្លេស
៤. ប្រទេស សឹង្ហបូរី
៥. ប្រទេស ម៉ាឡេស៊ី
សម្រាប់គ្រួសារមានថវិការ ក្នុងករណីកូនរបស់ពួកគាត់ពុំទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលពួកគាត់ ក៏អាចបញ្ជូនកូនរបស់ខ្លួនទៅបន្តការសិក្សាក្រៅប្រទេសបានដែរតាមរយៈការសិក្សាជាមួយគ្រឹះស្ថានឯកជន
សិក្សាដោយបង់ថ្លៃសិក្សា ១០០% ។ ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា) បានរួមចំណែកផ្តល់សេវាកម្មផ្នែក
នេះជារៀងរហូតមក ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំដោយផ្ទាល់ ។

សូមអរគុណជាអនេកប្បការ!
ពីក្រុមការងារឯកទេសរបស់ក្រុមហ៊ុន អិល ខេ អិន (ខេមបូឌា)